ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

27

នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣​ នៅវត្តកំសាន្ត​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ ។ ក្នុងពិធីកាន់បិណ្ឌនេះ​ ក៏មានការចូលរួមពីលោក​ លោកស្នងការរង​ លោកនាយ​ នាយរងការិយាល័​យ​ លោកអធិការ​ អធិការរង​ និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមជាមួយក្រុមគ្រួសារឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ​ ។

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បាននាំយកទេយ្យវត្ថុ​ និងបច្ច័យសរុបចំនួន​ ៤០លានរៀល​ លោកធំ ១អង្គ ៨០០.០០០រៀល លោកសូត្រ ៨អង្គ ២០០.០០០រៀល លោកអាចារ្យ ២០នាក់ ៥០.០០០រៀល លោកយាយ លោកតា ៤០នាក់ ២០.០០០រៀល ទឹកសុទ្ធចំនួន៣០កេស ទឹកក្រូចចំនួន២០កេស អង្គរ ចំនួន៥បាវ  ត្រីខចំនួន ៥កេស មីចំនួន៥កេស ទឹកដោះគោ ៤កេស ដេីម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស​ និងដេីម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនទាំងប្រាំពីរសណ្តាន​ និងនាយ​ នាយរងនគរបាលដែលបានចែកឋាន​ និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង​ តាមថែរក្សាទំនុកបំរ៉ុង​ ចម្រុងចម្រេីនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​៕