គិតចឹងអត់? Rivaldo ថាបួននាក់នេះមានឱកាសឈ្នះ Ballon d’Or ឆ្នាំ ២០២២ ច្រើនជាងគេ

85

អឺរ៉ុប៖ លោក Rivaldo បាននិយាយថា ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar Jr. សមនឹងឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ២០២២ នេះណាស់។ក្រៅពីនោះលោកក៏គិតថា Lionel Messi និង Robert Lewandowski ក៏អាចមានឱកាសឈ្នះដែរ។កាលពីរដូវកាល២០២០-២០២១ គឺម្ចាស់ពាន Ballon d’Or បានទៅលើខ្សែប្រយុទ្ធ Lionel Messi ខណៈដែលមានមតិចម្រូងចម្រាសជាច្រើនបានលើកឡើងថា Lewandowski សមនឹងឈ្នះពាននេះជាង Messi ទៅទៀត។

យ៉ាងណាមិញ រដូវកាលថ្មីបានចាប់ផ្ដើមហើយ ដោយគេឃើញថាមានកីឡាករជាច្រើនសុទ្ធតែបានបង្ហាញទម្រង់លេងយ៉ាងល្អដូចជា Mohamed SalahKarim Benzema, Cristiano Ronaldo និង Robert Lewandowski ជាដើម ប៉ុន្តែលោក Rivaldo គិតថា Neymar និង Mbappe អាចឈ្នះ Ballon d’Or បានដោយពួកគេអាចនឹងឈ្នះពាន Champions League ជាមួយ PSG និងអាចឈ្នះពានបាល់ទាត់ពិភពលោកជាមួយជម្រើសជាតិរៀងៗខ្លួនដូច្នេះឱកាសរបស់ពួកគេក៏ខ្ពស់ដែរ។